ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក គឺជាធនាគារពាណិជ្ជដែលបានបង្កើតឡើង និងចុះបញ្ជីនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណស្របតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (“NBC”)។ ធនាគារ ប៊ី.អាយ.ស៊ី ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ និងចាប់ផ្ដើមប្រតិបត្តិការនៅសាខាទីមួយរបស់ខ្លួនដោយមានអាសយដ្ឋាននៅតាបណ្ដោយមហាវិថីព្រះមុន្នីវង្ស រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។
ធនាគារ ប៊ី.អាយ.ស៊ី ត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន Asia Investment និង ក្រុមហ៊ុន Financial Services Sole Co., Ltd. (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) ក្រុមហ៊ុន ភែរើដាយ អ៊ិនវេសមេន (ប្រទេសកម្ពុជា) និង Prime Street Advisory Co., Ltd (ប្រទេសថៃ)។
ជាក្រុមហ៊ុនរួមទុនដែលបានកៀរគរអ្នកជំនាញឯកទេសមកពីតំបន់អាស៊ីអាគ្នេយ៍ដែលមានបទពិសោធន៍នៅក្នុងវិស័យនេះជាង ៣០ ឆ្នាំ ធនាគារ ប៊ី.អាយ.ស៊ី មានគោលបំណងក្លាយជាធនាគារពាណិជ្ជលំដាប់កំពូលមួយ និងជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
នាពេលបច្ចុប្បន្ននេះ ធនាគារ ប៊ី.អាយ.ស៊ី ផ្ដល់ជូននូវសេវាកម្មធនាគារពេញលេញដោយគ្របដណ្ដប់ទៅលើសេវាកម្មធនាគារលក់រាយ និងសេវាកម្មធនាគារសម្រាប់ក្រុមហ៊ុន ដោយមានផែនការពង្រីករួមមានជាអាទិ៍ សេវាកម្មធនាគារឯកជន អតិថិជនមានមូលនិធិផ្ទាល់សុទ្ធ និងការគ្រប់គ្រងទ្រព្យសម្បត្តិ។
ទស្សនៈចំពោះអតិថិជន
ផ្ដល់សេវាកម្មល្អបំផុត និងសេវាកម្មធនាគារមានសុវត្ថិភាពដើម្បីបំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។
ទស្សនៈចំពោះសហគមន៍
គាំទ្រដល់គោលនយោបាយ និងគោលបំណងរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកធ្វើការអភិវឌ្ឍសហគមន៍ ក៏ដូចជា ប្រទេសជាតិទាំងមូលឱ្យមានការរីកចម្រើន។
ទស្សនៈចំពោះបុគ្គលិក
ធនធានមនុស្ស គឺជាទ្រព្យសកម្មដ៏ល្អបំផុតរបស់ យើងខ្ញុំ។ ហេតុដូច្នេះ យើងខ្ញុំផ្ដោតការយកចិត្តទុកដាក់យ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់យើង។ ដំណើរការអភិវឌ្ឍន៍ធនធានមនុស្សដ៏សកម្ម គឺជាកត្តាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់យើង។
ទស្សនៈចំពោះភាគហ៊ុនិក
បង្កើតគុណតម្លៃភាគហ៊ុនិកកម្រិតខ្ពស់ និងផលរបរនិរន្តរភាពទៅលើទ្រព្យសកម្ម។
អាជ្ញាប័ណ្ណសេវាធនាគា
ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក គឺជាធនាគារពាណិជ្ជដែលបានបង្កើតឡើង និងចុះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារនេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណស្របតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (“NBC”)។ ធនាគារ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ និងចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។
តំណាងក្រុមហ៊ុ
ធនាគារ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក
លេខចុះបញ្ជី ០០០២៩២០០
ការិយាល័យចុះបញ្ជី អគារលេខ ៤៦២ ផ្លូវ ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា