ជាមួយនឹងបទពិសោធន៍រយៈពេល ៣០ ឆ្នាំនៅក្នុងតំបន់ យើងខ្ញុំជឿជាក់ថា យើងអាចនឹងក្លាយខ្លួនទៅជាធនាគារដែលល្អ និងគួរឱ្យទុកចិត្តលំដាប់ទីមួយនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើលោកអ្នកចង់ធ្វើការងារនៅក្នុងបរិយាកាសបែបសហការគ្នា និងប្រកបដោយឱកាសដ៏ល្អប្រសើរ និងជួយឱ្យក្ដីប្រាថ្នារបស់លោកអ្នកអាចដំណើរការទៅមុខបាន លោកអ្នកអាចជាបុគ្គលដែលយើងខ្ញុំកំពុងស្វែងរក។ សូមចូលរួមជាមួយធនាគារយើងខ្ញុំ ដើម្បីទទួលបានឱកាសក្នុងការពង្រឹងវិស័យធនាគារក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។
សូមមើលបញ្ជីមុខតំណែងការងារខាងក្រោម ដែលយើងខ្ញុំកំពុងជ្រើសរើស ក៏ដូចជាកាលបរិច្ឆេទបញ្ចប់សម្រាប់ជាព័ត៌មានយោង។ បើទោះបីជាមុខតំណែងដែលលោកអ្នកចង់បាន មិនទាន់បើកក្នុងពេលបច្ចុប្បន្នក្ដី ប៉ុន្តែសូមផ្ញើពាក្យសុំរបស់លោកអ្នកមកកាន់យើងខ្ញុំ ដើម្បីអាចឱ្យយើងខ្ញុំអាចស្វែងរកការងារដែលសក្ដិសមនឹងលក្ខណៈសម្បត្តិ និងបទពិសោធន៍របស់លោកអ្នក នៅក្នុងក្រុមការងារដែលកំពុងមានការអភិវឌ្ឍរបស់យើងខ្ញុំ។
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទាក់ទងមកកាន់អ៊ីមែល info@bicbank.com.kh