គេហទំព័ររបស់យើង
អំពីយើង
ធនាគារឌីជីថល
គេហទំព័ររបស់យើង
អំពីយើង
ធនាគារឌីជីថល
ឆាប់រហ័ស និងមានភាពងាយស្រួល ធនាគារ ប៊ីអាយស៊ី បានផ្ដល់ជូនកាត ATM សម្រាប់ម្ចាស់គណនីប្រាក់បញ្ញើដែលមានឆ្លាក់ឈ្មោះរបស់គាត់នៅលើនោះ។ លោកអ្នកអាចធ្វើការដកប្រាក់បានគ្រប់ពេលវេលាទាំងអស់ពីម៉ាស៊ីន ATM របស់ធនាគារ ប៊ីអាយស៊ី នៅទូទាំងប្រទេស។
កាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកជាមួយនឹងបណ្ណឥណពន្ធ Mastercard របស់យើង។ លោកអ្នកអាចទិញទំនិញដោយប្រើប្រាស់ទឹកប្រាក់នៅក្នុងគណនីរបស់លោកអ្នកដោយផ្ទាល់ ឬដកសាច់ប្រាក់បានទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។
បណ្ណ Classic Mastercard អាចជួយគាំទ្រដល់ការរស់នៅរបស់លោកអ្នកទៅតាមបំណងប្រាថា្នសម្រាប់ការទិញទំនិញជារៀងរាល់ថ្ងៃ និងជម្រើសជាច្រើនផ្សេងទៀត។
រីករាយជាមួយនឹងសេវាកម្ម ការទិញទំនិញនៅជុំវិញពិភពលោក និងការផ្ដល់ជូនបទពិសោធន៍ដ៏ពិសេស កម្មវិធី និងការសន្សំដ៏អស្ចារ្យសម្រាប់បំពេញតម្រូវការចាំបាច់ក្នុងជីវិតនៅពេល លោកអ្នកធ្វើដំណើរ។ អំណាចចា វាយនៅជុំវិញពិភពលោក ស្ថិតក្នុងដៃរបស់លោកអ្នក។
ជាមួយនឹង Mastercard Platinum ទទួលបានការយកចិត្តទុកដាក់ជាពិសេស និង សិទ្ធិផ្តាច់មុខ សម្រាប់អតិថិជនដែលមានការគ្រប់គ្រងទ្រព្យសម្បត្តិលក្ខណះឯកជន និងអត្ថប្រយោជន៍នៃការរស់នៅដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យនូវបទពិសោធន៍ដ៏ប្រណិត មានភាពរលូន និងផាសុកភាពតាមដែលអាចធ្វើទៅបាន។